ភ្លើង​ហោះ​ចម្លែក​បំផុត​ ធ្វើឲ្យផ្អើល​ពេញ​បណ្ដាញ​សង្គម


រូបភាព​ និង​វីដេអូ​នៃ​ពន្លឺ​ភ្លើង​ចាំង​ពព្រៀក​លើ​ផ្ទៃ​មេឃ​ ដែល​មាន​រាង​ចម្លែក​បំផុត​មិន​ធ្លាប់​ប្រទះ​ឃើញ​កន្លង​មក​ បាន​ធ្វើ​ឲ្យ​ផ្អើល​ពាស​ពេញ​បណ្ដាញ​សង្គម​ នាំ​ឲ្យ​កើត​មាន​សំនួរ​សួរ​ថា​វា​ជា​ពន្លឺ​អ្វី។

ជា​ការ​ពិត​ទៅ​ពន្លឺ​ភ្លើង​នេះ​កើត​ចេញ​ពី​ការ​បាញ់​បង្ហោះ​​គ្រាប់​រ៉ុកកែត​ Falcon 9 របស់​ក្រុមហ៊ុន​ SpaceX ដែល​បាញ់​ចេញ​ពី​​មូលដ្ឋាន​កងទ័ព​អាកាស​ Vandenberg ក្បែរ​តំបន់​ Santa Barbara រដ្ឋ​ California សហរដ្ឋអាមេរិក។

គ្រាប់​រ៉ុកកែត​​ Falcon 9 នេះ​នឹង​ដឹក​ជញ្ជូន​ផ្កាយ​រណប​​ចំនួន​ ១០ ក្នុង​ចំណោម​ផ្កាយ​រណប​ចំនួន​ ៧៥ ដែល​​នឹង​បង្កើត​ជា​​កញ្ចុំ​ផ្កាយ​រណប​សកល​ជំនាន់​ថ្មី​​មាន​ឈ្មោះ​ថា​ Iridium NEXT ដែល​បម្រើ​ការ​ដល់​សេវា​ទូរសព្ទ និង​ទំនាក់​ទំនង​ផ្នែក​ទិន្នន័យ៕


Comments