នៅដើមសប្ដាហ៍នេះ មានការបើកបង្ហាញជាសាធារណៈនូវកម្មវិធីស្វែងរកយានអវកាស UFO ដែលក្រសួងការពារជាតិអាមេរិកបានចាប់ផ្ដើមនៅឆ្នាំ ២០០៧ ដល់ ២០១២។
ក្រោយពីមានការបើកបង្ហាញនេះ ក៏មានការចេញផ្សាយវីដេអូដែលថតបានដោយយន្តហោះចម្បាំងអាមេរិកនៅឆ្នាំ ២០០៤ ដែលត្រូវបានគេប្រើសម្រាប់ជាការស៊ើបអង្កេតក្នុងកម្មវិធីស្វែងរកយានអវកាស UFO ខាងលើផងដែរ។
ពីឡុតចូលនិវត្តន៍ម្នាក់ឈ្មោះ David Fravor ដែលជាអ្នកបញ្ជាយន្តហោះចម្បាំងបានប្រាប់សារព័ត៌មាន CNN ថា គាត់បានប្រទះឃើញផ្ទាល់ភ្នែកនូវវត្ថុម្យ៉ាងដែលបត់បែនយ៉ាងលឿន។
លោក Luis ក៏បានឲ្យដឹងថា គាត់បានលាឈប់ពីក្រសួងការពារជាតិនៅក្នុងខែតុលា ដើម្បីប្រឆាំងទៅនឹងការលាក់បាំងហួសកម្រិតជុំវិញកម្មវិធី និងមានការជំទាស់ផ្ទៃក្នុង ក្រោយពីមូលនិធិលើគម្រោងនេះបានកាត់ផ្ដាច់នៅឆ្នាំ ២០១២។ យ៉ាងណាក្ដីក្រោយពីលាឈប់ពីក្រសួងការពារជាតិ លោក Lius បានចូលធ្វើការនៅក្រុមហ៊ុន To the Stars Academy of Arts and Sciences ដែលនឹងបន្តសិក្សាអំពីយានអវកាស UFO ជាបន្តទៀត។
មន្ទីរបញ្ចកោណអាមេរិក (ក្រសួងការពារជាតិ) បានចំណាយលុយ ២២ លានដុល្លារដើម្បីសិក្សាស្រាវជ្រាវក្នុងកម្មវិធីថាសហោះ Undefined Flying Objects (UFOs) នៅឆ្នាំ ២០០៧-២០១២ ដែលកម្មវិធីនេះត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិអាមេរិកផ្ទាល់កាលពីដើមសប្ដាហ៍នេះ៕
Comments
Post a Comment