កាលពីថ្ងៃចន្ទកន្លងទៅ អ្នកវិទ្យាសាស្ត្របានបង្ហាញចេញនូវយានអវកាសឈ្មោះ Parker Solar Probe នៅមន្ទីរពិសោធន៍ Laurel ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ដែលជាគម្រោងសិក្សាពីព្រះអាទិត្យ ក្នុងការស្រាយចម្ងល់របស់ក្រុមអ្នកវិទ្យាសាស្ត្រ។
Nicky Fox អ្នកវិទ្យាសាស្ត្រមួយរូបដែលស្ថិតក្នុងគម្រោងឈ្មោះ Parker Solar Probe នេះបានលើកឡើងថា ៖ "ពួកយើងនឹងហោះចូលទៅ Corona (តំបន់ពន្លឺដែលចាំងចេញពីព្រះអាទិត្យ) ដែលជាទីអាថ៌កំបាំងមួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រទាល់គំនិតគិតមិនយល់ រាប់ទសវត្សមកហើយ”។
Nicky Fox អ្នកវិទ្យាសាស្ត្រមួយរូបដែលស្ថិតក្នុងគម្រោងឈ្មោះ Parker Solar Probe នេះបានលើកឡើងថា ៖ "ពួកយើងនឹងហោះចូលទៅ Corona (តំបន់ពន្លឺដែលចាំងចេញពីព្រះអាទិត្យ) ដែលជាទីអាថ៌កំបាំងមួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រទាល់គំនិតគិតមិនយល់ រាប់ទសវត្សមកហើយ”។
យានអវកាសដែលគេបញ្ជូនទៅនឹងត្រូវទប់ទល់នឹងសីតុណ្ហភាពខ្ពស់ដល់ ១៣៧១ អង្សាសេ និង ទប់ទល់នឹងការប៉ះពាល់ពីសារធាតុវិទ្យុសកម្មដ៏ខ្លាំងក្លា នៅពេលដែលវាហោះវិលជុំវិញព្រះអាទិត្យក្នុងចម្ងាយជិតបំផុតត្រឹម ៧ លានគីឡូម៉ែត្រ។
ទិន្នន័យដែលបញ្ជូនមកផែនដីវិញក្នុងចម្ងាយ ១៤០ លានគីឡូម៉ែត្រពីគ្នា នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រអាចយល់ពីហេតុផលដែលបរិយាកាសរបស់ព្រះអាទិត្យ ឬ Corona មានកម្ដៅក្ដៅជាងស្រទាប់ខាងក្រៅរបស់ព្រះអាទិត្យ។
លោក Jim Kinnison វិស្វករប្រចាំបេសកកម្ម Parker Solar Probe និយាយថាគេត្រូវធ្វើតេស្តច្រើនលើកច្រើនសាទៀតមុននឹងបេសកកម្មចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ ២០១៨។ បញ្ជាក់ថាបេសកកម្មនេះពីមុនមានឈ្មោះថា Solar Probe Plus ដែលបានទទួលការអនុញ្ញាតនៅឆ្នាំ ២០១៤។ យ៉ាងណាមិញគេបានប្ដូរឈ្មោះដើម្បីផ្ដល់ជាកិត្តិយសដល់សាស្ត្រាចារ្យ Eugene Parker ដែលបានទស្សន៍ទាយត្រូវពីវត្តមានខ្យល់ព្យុះព្រះអាទិត្យនៅឆ្នាំ ១៩៥៨។
យានអវកាសនេះឌីហ្សាញ និងផលិតឡើងដោយមន្ទីរពិសោធន៍នៃសកលវិទ្យាល័យ Johns Hopkins University ដោយវានឹងហោះជុំវិញភពសុក្រចំនួន ៧ ដងដើម្បីអាចរំកិលខ្លួនវាចូលទៅក្នុងគន្លងជុំវិញព្រះអាទិត្យនៅខែធ្នូ ឆ្នាំ ២០២៤។ អង្គការណាសាក៏បានចាយ ១,៥ ពាន់លានដុល្លារដើម្បីផលិត និងបង្ហោះយានអវកាសនេះផងដែរ។
យានដដែលនេះរំពឹងថានឹងត្រូវហោះជុំវិញព្រះអាទិត្យ ២៤ ដង ដោយហោះចូលកាន់តែកៀកក្នុងពេលមួយលើកៗ។ យានទំហំប៉ុនរថយន្តខ្នាតតូចមួយនេះ នឹងបំពាក់ដោយឧបករណ៍វិទ្យាសាស្ត្រចំនួន ៥ ដើម្បីវាស់ និង ធ្វើប៉ាន់ Corona របស់ព្រះអាទិត្យ៕
ប្រភពដកស្រង់ចេញពី៖ www.sabay.com.kh
វីដេអូពីការដំឡើងយាន ៖
Comments
Post a Comment