Voyager 1 & 2 : Their Mission

VOYAGER - 1 & 2
នេះគឺជាយាន្តអវកាសបងប្អូនភ្លោះ ដែល VOYAGER 1 ត្រូវបានបង្ហោះទៅទីអវកាសនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៧៧ រីឯបងប្អូនភ្លោះរបស់វាគឺ VOYAGER 2 បានបង្ហោះនៅក្រោយ VOYAGER 1 តែ 16ថ្ងៃតែប៉ុណ្ណោះ។ ហើយបើគិតចាប់ពីថ្ងៃដំណើរការមកដល់ថ្ងៃទី 17-05-2017 គឺស្មើនឹង 39ឆ្នាំ 08ខែ 10ថ្ងៃ(VOYAGER 1)។ ហើយយាន្តទាំងពីរនេះមានទំងន់ 825,5 គីឡូក្រាម និងយាន្តនេះមានចំងាយពីផែនដីប្រហែល 20,612,500,000KM (VOYAGER 1) និងប្រហែល 17,037,000,000KM (VOYAGER 2) ដែលស្ថិតក្នុងល្បឿន 35000mi/h(ម៉ាយ/ម៉ោង)=56327.04km/h (គីឡូម៉ែត្រ/ម៉ោង)។ ហើយយាន្តនីមួយៗមានជាមួយនឹង GOLDEN RECORD ដែលមានផ្ទុកនូវ រូបពីផែនដីចំនួន 116រូប និងសំលេងធម្មជាតិជាច្រើនទៀតដូចជា សំលេងខ្យល់ រលក ផ្គរ និងសត្វជាដើម ហើយក្នុងនោះដែរក៏មានពាក្យសួស្តីពីផែនដីជា55ភាសា មានទាំងភាសាបុរាណនិងសម័យ។ សំរាប់ GOLDEN RECORD នេះគឺក្នុងបំណងបើសិនយាន្តនេះអាចធ្វើដំណើរបានទៅដល់ប្រព័ន្ធព្រះអាទិត្យផ្សេងទៀត ហើយបើទីនោះមានជីវិតដែលមានភាពវៃឈ្លាតនោះយើងនឹងអាចប្រាប់ពួកគេទាំងនោះអំពីវត្តមានរបស់ពួកយើងនៅលើភពដ៏ស្រស់ស្អាតមួយនេះ។ រូបដែលល្បីជាងគេដែលបានថតដោយ VOYAGER 1 នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ1990 គឺរូបថតដែលមានឈ្មោះ PALE BLUE DOT ដែលបានថតចំងាយពី 6,000,000,000 KM ពីផែនដី ដែលនៅក្នុងរូបនោះដែលមិនបានស្មើនឹង 1PIXEL ផង ដែលបានបង្ហាញឲ្យយើងឃើញថាផែនដីយើងតូចមែនទែនបើប្រៀបធៀបទៅនឹងលំហដ៏ធំសំបើម ហើយនៅក្នុងដុំធូលីពណ៌ខៀវនេះគឺមានមនុស្សជាទីស្រលាញ់របស់យើងជាច្រើន វប្បធម៌មនុស្សគ្រប់សម័យកាល ស្ថាបត្យកម្មដ៏អស្ចារ្យ ការសើចសប្បាយនិងកើតទុក្ខ សោកនាដកម្ម របបប្រល័យពូជសាសន៏ ការកាប់សំលាប់គ្នា ការធ្វើសង្រ្គាម ភាពលោភលន់ និងមានទាំង វីរៈបុរស មេដឹកនាំដ៏ល្អនិងទាំងមេដឹកនាំរបបផ្ដាច់ការ ដែលរូបមួយនេះប្រាប់យើងថាយើងគ្រាន់តែរស់នៅក្នុងដុំធូលីដ៏តូចមួយដែលកំពុងតែអណ្ដែតនៅលើលំហដ៏ធំល្វឹងល្វើយដែលគ្មានទីបញ្ចប់មួយនេះ។ នឹងនៅប៉ុន្មានប្រហែល 40,000ឆ្នាំទៀតយាន្ត VOYAGER 1 អាចនឹងទៅដល់ផ្កាយមួយឈ្មោះថា Gliese 445 ដែលស្ថិតនៅចំងាយ 1.6 ឆ្នាំពន្លឺពីភពផែនដី ប៉ុន្តែយាន្តទាំងនេះត្រូវបានគេព្យាករណ៏ថានឹងអាចឈប់ដំណើរការនៅក្នុងអំឡុងឆ្នាំ 2025-2030។
បើករូបនីមួយៗដើម្បីចូលទៅកាន់ LINK នៃរឿងទាក់ទងនៃរូប
SOME RELATED LINK TO OFFICIAL WEBSITES


Voyager 1 arrived at Saturn

Voyager 1 - Detail Functioning

Golden Record

Golden Record


Comments